ខេត្តកណ្តាល ÷ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានឲ្យដឹងថា! មានទីតាំងល្បែង(បញ្ជាល់មាន់)តាមអនឡាញ នៅក្រោមគាល់ស្ពាន ត្រើយខាងលិច មួយកន្លែងស្ថិតនៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល កំពុងដំណើរការបើកលេងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ធ្វើឲ្យមហាជន សង្ស័យថា! ទីតាំងបនល្បែងខុសច្បាប់មួយនេះ ជាកន្លែងឆ្នាំងបាយ របស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ហើយមើលទៅ.!។
ប្រភពដដែលបានបន្តទៀតថា! បានទីតាំងល្បែង(បញ្ជាល់មាន់)តាមអនឡាញ មួយកន្លែងនៅក្នុងទឹកដី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល បើកឲ្យក្រុមញៀនល្បែងចូលលេងបានដោយរលូន គ្មានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ណាហ៊ានចុះទប់ស្កាត់ និងបង្រ្កាបឡើយ! ព្រោះ ខ្លាចបាត់បង់លាភសក្ការៈ និងផលប្រយោជន៍ ពួកគេផងក៏មិនដឹង? .!។
ទីតាំងបនល្បែង(បញ្ជាល់មាន់)តាមអនឡាញ នៅត្រង់ចំណុចក្រោមគាល់ស្ពាន ត្រើយខាងលិច មួយកន្លែងក្នុងភូមិសាស្ត្រខាងលើ ឃើញក្រុមញៀនល្បែងនាំគ្នាចូលលេងភ្នាល់ចាក់លុយ ស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភាពអនាធិបតេយ្យ ធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ ឲ្យមានការព្រួយបារម្ភ សុវត្ថិភាព គ្រួសារ និងភ័យខ្លាច កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ ហេតុ!នេះហើយ ប្រជាពលរដ្ឋ នាំគ្នាលើកឡើងថា! តើឯណាទៅ? ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល កម្ពុជា ដែលបាន កំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! កន្លងមកនោះ .!។
សូមរំលឹកថា! នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២.បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញបទបញ្ជាឲ្យ គណៈអភិបាល រាជធានី ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប! ទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង.!
សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក.ក្រុង.ខេត្ត.ណាមិនអនុវត្តទប់ស្កាត់ និងបង្រ្កាប! ទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងនោះ? និងមានបញ្ហាប្រឈម និងបាត់បង់ពីតំណែងទៀតផង.!៕
- អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនា ញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!។