ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារប្រកបដោយក្តីមោទនៈ រក្សាគុណតម្លៃក្នុងនាមជាមន្ត្រីរាជការ រួមសហការឯកភាពគ្នាជាធ្លុងមួយក្នុងការបំពេញតួនាទីភារកិច្ចជូនជាតិ និងប្រជាជន និងរួមគ្នាកសាងកម្ពុជាចាប់ពីពេលនេះបន្តទៅមុខទៀតឱ្យក្លាយជាដែនដីសុវណ្ណភូមិមួយដ៏ពិតប្រាកដ

នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ ក្នុងកិច្ចប្រជុំពិនិត្យ វាយតម្លៃ និងទិសដៅការងារបន្ត នាថ្ងៃទី១០ មករា ២០២៤ រម្លឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗ ដែលកម្ពុជាធ្លាប់ឆ្លងកាត់កាលពីអតីតកាល អ្វីដែលកម្ពុជាកំពុងតែមាននាពេលបច្ចុប្បន្ន និងកិច្ចការដែលត្រូវអនុវត្តចំពោះមុខ ដោយខិតខំពូនជ្រំ និងកសាងសមិទ្ធផលជាតិបន្ថែមទៀត ពិសេសគិតគូរលើការអភិវឌ្ឍស្របតាមប៉ូលសេដ្ឋកិច្ច និងសក្តានុពលនៃតំបន់នីមួយៗ សំដៅជំរុញសេដ្ឋកិច្ចជាតិ ការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
#កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC

Leave a Reply

Your email address will not be published.