ខេត្តតាកែវ ៖ នៅថ្ងៃពុធ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និង មានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។
កម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត តាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចគោលដៅចរាចរណ៍ផ្លូវបំបែកសន្លុងស្ថិតក្នុង ភូមិថ្នល់
បំបែក ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ សុង នីឡា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិថ្នល់បំបែក ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ(ដឹកជញ្ជូន-ជួញដូរ-ប្រើប្រាស់)។
២-ឈ្មោះ យន់ នីត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ(ដឹកជញ្ជូន-ប្រើប្រាស់) និងដកហូតវត្ថុតាងនៅនិងខ្លួន ជនសង្ស័យបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួ០៦កញ្ចប់ – ម៉ូតូចំនួន០១គ្រឿងម៉ាកសេ១២៥សេរីឆ្នាំ២០១៥ ពណ៌ខ្មៅគ្មានស្លាកលេខ-ទូរស័ព្ទចំនួន០១គ្រឿងម៉ាកអិនចុចពិល-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿងរួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕