ភ្នំពេញ ÷ទីតាំងល្បែងសុីសង មួយកន្លែង បើកទទួលភ្ញៀវចូលលេង ហាក់មិនខ្លាចញញើតនិងសមត្ថកិច្ច សោះឡើយ ដែលមានទីតាំងបង្កប់ ក្នុងផ្ទះលក់បាយ(លក្ចណា) ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ពលរដ្ឋនិងមាតាបិតាសិស្ស ដែលរស់នៅជិតទីតាំងខាងលើ បានស្នើរអោយសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់លោក ឧត្តមសេនីយ៍ឯក ជួនណារិនស្នងការនគរបាលរាជធានីពេញ លោក ស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ និងលោក ជឹម សុីថា អធិការខណ្ឌដង្កោ ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗទៀត។
ដោយទីតាំងខាងលើ នៅជិតសាលារៀនដែលជាកន្លែងមួយធ្វើឱ្យសិស្សានុសិស្សមួយចំនួន ឈ្លក់វង្វេងបាត់បង់ការសិក្សាដោយសារតែល្បែងស៊ីសងនេះ ម្យ៉ាងទៀតទីតាំងនេះគឺនៅចំពីមុខ និងមន្ទីរបក្សថែមទៀតផង ។
គូរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤ថ្មីៗ កន្លងទៅពលរដ្ឋនិងមហាជនមានការសាទរ ចំពោះចំណាត់ការ របស់សមត្ថកិច្ចក្នុងខណ្ឌដង្កោ ដែលបានយកចិត្តទុកដាក់ចុះបង្ក្រាប ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ មួយកន្លែង ជ្រកក្រោមស្លាកហាងកាហ្វេយីហោ សុខ ជាតា ដែលមានចម្ងាយ ប្រមាណជាង៥០ម៉ែត្រ ពីគ្នាតែប៉ុណ្ណោះ ដូច្នេះហើយពួកគាត់សង្ឃឹមថាសមត្ថកិច្ចនិងមានចំណាត់ការចំពោះទីតាំង ល្បែងស៊ីសងតាមអនឡាញដែលជ្រកក្រោម ហាងលក់បាយមួយនេះជាក់ជាមិនខាន។
សូមរំលឹកថា: កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសង និងកន្លែងចែកចាយនូវប្រភេទថ្នាំដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក/ក្រុង/ខេត្ត, ណាមិនហ៊ានក្នុងការទប់ស្កាត់ និងមិនបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ! អាជ្ញាធរនិងសមត្ថកិច្ច ទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !