ព័ត៌មានជាតិ

ពិធីក្រុងពាលីក្នុងព្រឹត្តិការណ៍ « ពិព័រណ៍ទេសចរណ៍ និងពាណិជកម្ម» នៅទីលានតេជោ ក្រុងព្រះសីហនុ

ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញប្រារព្ធពិធីក្រុងពាលីក្នុងព្រឹត្តិការណ៍ « ពិព័រណ៍ទេសចរណ៍ និងពាណិជកម្ម» នៅទីលានតេជោ ក្រុងព្រះសីហនុ។

ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម មានគោលបំណង ៖
១.បង្កើនការទាក់ទាញទេសចរមកសម្រាកកម្សាន្តខេត្តព្រះសីហនុ
២.ជម្រុញការវិនិយោគ ដើម្បីបង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ
៣.ជម្រុញការផ្សព្វផ្សាយលើកកម្ពស់តម្លៃវប្បធម៌ជាតិ ៤.ពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជម្រុញផ្នែកទេសចរណ៍ និងពាណិជ្ជកម្ម។ ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មនេះមានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ មានស្តង់ចំនួន ២៥០ និងស្តង់ VIP ចំនួន ៥៨។

Leave a Reply

Your email address will not be published.