ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ផឹកស្រវឹងខួបរករឿងប្រពន្ធ ពេលប្រពន្ធរត់ចោល ខឹងថាគ្មានអ្នកនៅផ្ទះដាំបាយ ដុតផ្ទះ និងម៉ូតូចោល ឆេះខ្ទិចគ្មានសល់ ត្រូវសមត្ថកិច្ចចាប់ខ្លួន

បន្ទាយមានជ័យ៖ ផឹកស្រវឹងខួបរករឿងប្រពន្ធ ពេលប្រពន្ធរត់ចោល ខឹងថាគ្មានអ្នកនៅផ្ទះដាំបាយ ដុតផ្ទះ និងម៉ូតូចោល ឆេះខ្ទិចគ្មានសល់ ត្រូវសមត្ថកិច្ចចាប់ខ្លួន កើតឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ស្ថិតភូមិតោជោភ្នំឆ័ត្រ ឃុំ.ស្រុកស្វាយចេក។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់ថា៖ ជនសង្ស័យមានឈ្មោះ សុវណ្ណ សល់ ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។
លោកអធិការបានបញ្ជាក់ថា៖ មូលហេតុដែលជនសង្ស័យដុតផ្ទះ និងម៉ូតូ ព្រោះខឹងប្រពន្ធរត់ចោល ហើយបាននិយាយប្រាប់សមត្ថកិច្ចថា មានផ្ទះតែគ្មានមនុស្សនៅដដែល ទើបយកដែកកេស ហ្វាសដុតម៉ូតូឆេះអស់១គ្រឿងហើយបន្តដុតផ្ទះឆេះអស់១ខ្នងឈើប្រក់ស័ង្កសី បណ្តោយ៦ម៉ែត្រនិងទទឹង៥ម៉ែត្រ និងឆេះអស់ទ្រព្យសម្បត្តិអស់ទាំងស្រុងសរុបថវិកា៥លានរៀលហើយត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ។
លោកវរសេនីយ៍ឯក ជា ស្លូញ បន្ថែមថា៖ ក្រោយឃាត់ខ្លួនជនសង្ស័យយកមកសាកសួរបានសារភាពថាខ្លួនខឹងប្រពន្ធរត់ចោលមានផ្ទះគ្មានអ្នកនៅ ទើបដុតផ្ទះ និងម៉ូតូចោល តែមិនមានអ្នកគ្រោះថ្នាក់រងរបួសនោះទេ។ ជនសង្ស័យមានប្រវត្តិប្រើប្រាស់គ្រឿងញៀនធ្លាប់ដាក់មណ្ឌល និងស្រវឹងខួបវាយធ្វើបាបប្រពន្ធរហូតរត់ចោលក្រោយសាកសួរហើយបញ្ជូនសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕ (សៅ នៅ)

Leave a Reply

Your email address will not be published.