ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្ត TUNDRA បើកឆ្លងថ្នល់មិនប្រយ័ត្នត្រូវរថភ្លើងបុកធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងាជើង

(បាត់ដំបង) រថយន្ត TUNDRA មួយគ្រឿងបើកឆ្លងថ្នល់ដោយខ្វះការប្រុងប្រយ័ត្នក៏ត្រូវរថភ្លើងបុកធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងាជើងនៅវេលាម៉ោង១៦និង១០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្លូវឆ្លងកាត់មួយកន្លែងស្ថិតក្នុងភូមិហៃសាន្ត ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ដំបូងឡើយគេឃើញរថយន្តម៉ាក TUNDRA ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ.2BS-8913 បើកបរដោយបុរសម្នាក់និងរួមដំណើរជាជនជាតិចិន២នាក់ធ្វើដំណើរក្មុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានឡើងឆ្លងថ្នល់ភ្លាមនោះក៏មានរថភ្លើងដឹកប្រេងមួយគ្រឿងធ្វើដំណើរពីកើតមកបុកប៉ះថ្ពាល់មុខផ្នែកខាងស្តាំបណ្តាលអោយប៉ើងធ្លាក់ប្រឡាយក្រឡាប់ផ្ងាជើងឡើងលើ តែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សឡើយ ចំណែករថភ្លើងបន្តដំណើរបើកទៅមុខបាត់ស្រមោល។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែងធ្វើកំណត់ហេតុស្ទូចយករថយន្តទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មន្រ្តីសូរិយោដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បើករថយន្ត ស្ថិតក្នុងស្ថានភាពស្រវឹង ឡើងសួនច្បារបុកផ្ទាំងប៉ាន់ណូ

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ឈ្មោះ ឡេង ដារ៉ា អាយុ៥២ឆ្នាំ គេស្គាល់ថាជាមន្រ្តីសុយោដី ប្រចាំស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ បើករថយន្ដ ម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 2C-1972 ធ្វើដំណើរចេញពីទិសខាងកើតឆ្ពោះទៅទិសខាងលិច ផ្លូវស្របតាមបណ្ដោយស្ទឹងព្រែកត្នោត លុះមកដល់ចំណុចមុខសួនរូបសម្ដេចព្រះសង្ឃរាជ ជួន ណាត បានបត់ឡើងលើសួនច្បារ សាធារណៈ មុខទីស្នាក់ការខេត្ត ក្បែររង្វង់មូលវិមានឯករាជ្យកំពង់ស្ពឺ នៅម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៤។ បុរសរូបនេះ មានផ្ទុកជាតិស្រវឹង ១.៥៥ mg/L និងបានធ្វើការផាកពិន័យតាមនិតិវិធី រីឯការខូចខាតសម្ភារៈជំនាញបានប្រគល់ជូន រដ្ឋបាលខេត្ដដើម្បីដោះស្រាយលើសំណង៕

ព័ត៌មានជាតិ

ឡានឆ្លាមបុកជាមួយម៉ូតូធំនៅលើស្ពានចំផ្លូវកោងធ្វើឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

(ឧត្តរមានជ័យ)បុរសម្នាក់បានស្លាប់ភ្លាមៗខណ:នៅពេលជិះម៉ូតូធំបញ្ច្រាសគ្នាពីត្បូងទៅជើងហើយដល់ចំណុចលើស្ពាន ផ្លូវឡើងទៅច្រកអូរស្មាច់ក៏បានបុកជាមួយឡានឆ្លាមចំយ៉ាងពេញទំហឹងហើយបោកផ្ទុបទៅនឹងដៃស្ពានថ្ម ដោយឡែកម៉ូតូវិញខ្ទេចខ្ទីដាច់កង់ក្រោយដូចលេខ៨ ដែលហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់នេះបានកើតឡើង កាលពីចុងសប្តាហ៏កន្លងទៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង​ ០៩និង៣៥នាទី​ស្ថិតនៅត្រង់ចំណុចភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សាក្សីនៅកន្លែងកើតហេតុបានអះអាងថា មុនដំបូងឡើយគាត់បានឃើញម៉ូតូធំ១គ្រឿងជិះពីត្បូងទៅជើងយ៉ាងលឿនស្លេវ លុះក្រោយមកគាត់ក៏បានឃើញឡានកាម៉ារីឆ្លាមបើកចុះពីលើភ្នំដងរ៉ែកលឿនដូចគ្នាទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូងស្រាប់តែដល់លើស្ពាន គាត់បានលឺសម្លេងលាន់ស្នូតែប្រាវ បន្ទាប់មកក៏បានទៅមើលឃើញអ្នកជិះម៉ូតូបោកផ្ទប់ទៅនឹងបង្កាន់ដៃស្ពានផ្លោងទៅខាងស្តាំដៃ ហើយឡានឆ្លាមវិញ ឃើញមនុស្ស៣ទៅ៤នាក់ភ័យឆ្លេរឆ្លារ ស្លន់ស្លោរ ចុះពីលើឡានពេញផ្លូវ ខណ:នោះគាត់ក៏ហៅអ្នកភូមិមកជួយមើលនឹងរាយការណ៏ទៅប្រាប់លោកមេភូមិផងដែរ។ សមត្ថកិច្ចមូលដ្ធានបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ​កេីតឡើងរវាង​ រថយន្តធុនស្រាល​ និងម៉ូតូធំ បើកបរបញ្ច្រាសទិសគ្នា ពីត្បូងទៅជើង នៅ​ចំណុចលេីផ្លូវជាតិលេខ៦៨ ចន្លោះបង្គោលគីឡូម៉ែតលេខ ១០៧/១០៨ ស្ថិតនៅភូមិអូរពក​ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យស្លាប់ចំនួន​ ០១នាក់​ (ប្រុស)ភ្លាមៗនៅនឹងកន្លែងតែម្តង។ ១/អ្នកបើកបររថយន្ត​ឈ្មោះ​ កែវ​ សុផាន ភេទ​ ប្រុស អាយុ ៣៦ឆ្នាំ មុខរបរ​ រត់តាក់សុី រស់នៅភូមិសុីលៀម​ ឃុំគោកមន​ ស្រុកបន្ទាយអំពិល​ ខេត្តឧត្តរមានជ័យ​ បើកបររថយន្តម៉ាក​ TOYOTA CAMRY ពណ៍ទឹកមាស​ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឡានថៃដឹកអំបិលបើកចេញពីច្រកអន្តរជាតិជាំ ឈប់ចតដាច់ហ្វ្រាំងរអិលបុកចូលផ្ទះប្រជាពលរដ្ឋតែសំណាងល្អពុំមានអ្នករងរបួស

(ឧត្តរមានជ័យ) ឡានធុនធ្ងន់ប្រភេទខ្នាតយក្សសណ្តោងរុឺម៉ករបស់ក្រុមហ៊ុនថៃដឹកអំបិលមួយគ្រឿងបើកបរចេញពីច្រកអន្តរជាតិជាំ ហើយតៃកុងឡានឈប់ចតនៅលើភ្នំដងរ៉ែក រត់ទៅវ៉ៃឯកសារចេញចូលខណ:នោះឡានក៏បានដាច់ហ្វ្រាំងរអិលទៅមុខយ៉ាងលឿនស្លេវរ៉េចង្កូតជ្រុល បុកចូលផ្ទះប្រជាពលរដ្ឋ បាក់របង បង្គោលភ្លើងបង្កឲ្យមានការភ័យស្លន់ស្លោ ដល់អ្នកភូមិនិងសមត្ថកិច្ចចេញមកជួយអន្តរាគមន៍យ៉ាងព្រោងព្រាត ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅលើចំណោទភ្នំត្រង់ចំណុចច្រក ខ្លោងទ្វារ ចូល កន្លែងរមណីយដ្ឋានទីកន្លែងបូជាសពប៉ុលពតស្ថិតនៅក្នុង ភូមិ ជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១២ខែមីនាឆ្នាំ២០២៤នេះតែម្តង។ ប្រភពចេញពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងឡើយគាត់បានឃើញរថយន្តថៃដឹកអំបិល ១គ្រឿងម៉ាក Hl NOក្បាលពណ៌ស ពាក់ស្លាកលេខថៃឡែន  69-5459ចេញពីច្រកអន្តរជាតិជាំហើយបានអាចឈប់នៅមុខប៉ុស្តិ៍ ត្រួតពិនិត្យដើម្បីយកលិខិតស្នាមវ៉ៃលើឯកសារចេញចូលលុះក្រោយមកគាត់ក៏បានឃើញឡានបើកចេញមកដល់ ផ្លូវច្រកចូល ផ្នូរប៉ុលពតក៏បានរេចង្កូត បុកចូលផ្ទះប្រជាពលរដ្ឋ យ៉ាងពេញទំហឹងតែម្ដងតែសំណាងល្អពុំមាន បង្កការគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ហើយមួយវិញទៀតគាត់ស្មានតែមានតៃកុងឡានបើកតាមពិតអត់សោះ។ បើយោងតាម ប្រភពដដែលបានអះអាងបញ្ជាក់បន្ថែមថាជារៀងរាល់ថ្ងៃពួកគាត់តែងតែឃើញឡានធុនធំដឹកទំនិញជាច្រើនគ្រឿងបើកបរចេញពីប្រទេសថៃតាមច្រកអន្តរជាតិជាំបើកបរពុំដែលយឺតម្ដងណាឡើយគឺបើក លឿនៗតែរហូតហ្នឹង ហើយតៃកុងឡានថៃភាគច្រើនពួកគាត់ពុំដែល ខ្លាចរអាច្បាប់នៅស្រុកខ្មែរឬបង្កគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរចេញចូលនៅច្រកអន្តរជាតិជាំម្ដងណាឡើយ។ បើតាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ចមូលដ្ធានដែលបានសាកសួរតៃកុងឡានថៃខាងលើមូលហេតុមកពីឈប់ចតឡានហើយរត់ទៅវ៉ៃឯកសារចេញចូលហើយពុំមានការដាក់កំណល់ កល់ហើយចៃដន្យឡានមានបញ្ហាដៃទិតិហ្វ្រាំងថែមទៀត ដោយឡែកការឈប់ចតនៅមាត់ច្រកជាតំបន់ភ្នំខ្ពស់វាងាយរអិលណាស់។ គួររំឭកថាក្រោយកើតហេតុ ក៏ឃើញមានវត្តមានសមត្ថកិច្ចមូលដ្ឋានក៏ដូចជាប្រជាការពារចេញមុខជួយអន្តរាគមន៍ ដើម្បីត្រួតពិនិត្យនៅកន្លែងកើតហេតុ និង បានឃាត់ទុកតៃកុងឡានជាជនជាតិថៃយកមកសួរនាំដើម្បី ហៅថៅកែក្រុមហ៊ុនចេញមុខមកជួយចេញថ្លៃសំណងនៃការខូចខាតរបស់របរ របងផ្ទះប្រជាពលរដ្ឋនៅព្រឹកថ្ងៃដដែលនេះផងដែរ។ឈឹមកុសល។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្តតារាល្បីក្នុង Facebook&TikTok បើកបុកម៉ូតូពីក្រោយ ប៉ើងរាប់សិបម៉ែត្រ បណ្តាលឲ្យបុរសម្នាក់.ស្លា.ប់.រួចបេីករត់ ត្រូវបានសមត្ថកិច្ចដេញតាមចាប់បាន

ភ្នំពេញ: បុរសម្នាក់បានបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូឌ្រីមសង់មួយគ្រឿងពាក់ស្លាកលេខសៀមរាប1V-9127តាមដងផ្លូវសុខៗស្រាប់តែមានរថយន្តស៊េរីទំនើបLamborghini បើកបរលឿនដូចហោះបុកម៉ូតូពីក្រោយប៉ើងរាប់សិបម៉ែត្ររួចព្យាយាមបើករត់ ចេញពីកន្លែងកើតហេតុកាលពីវេលាម៉ោង ០១ យប់រំលងអាធ្រាតឈានចូលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤  នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចមុខធនាគារអេស៊ីលីដា ស្ថិតក្នុងសង្កាត់ការកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ភ្លាមនោះ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិសែនជ័យសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ បានដេញប្រភិតប្រប្រភីងរហូតមកដល់ចំណុចមុខរោងចក្រមួយកន្លែង តាមបណ្តោយផ្លូវបេតុង ប្រឡាយលូស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យទើបឃាត់បាន ខណ:នោះក៏មានរថយន្តស៊េរីទំនើបម៉ាកBMWមួយគ្រឿងពាក់ស្លាកលេខកម្ពុជា MR-TOMI បានមកដឹកអ្នកបើកបររថយន្តបង្ករនិងបក្ខពួកពីរនាក់ទៀតបំរុងជម្លៀសចេញ តែត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចជំនាញភ្លាមៗ។ សពជនរងគ្រោះមានឈ្មោះ សោន សឺត ភេទប្រុស អាយុ ២៨ ឆ្នាំ ទីលំនៅបច្ចុប្បន្នស្នាក់នៅ ភូមិគោកក្រោល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់។ដោយឡែកសោកជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្ដកាម៉ារីឈប់រង់ចាំភ្លើងស្តុបត្រូវម៉ូតូសណ្តោងរម៉កជិះជ្រុលទៅបុកពីក្រោយ

ភ្នំពេញ៖រថយន្តកាម៉ារីហាយព្រីតពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ2AA6507 ឈប់រង់ចាំភ្លើងស្តុបក៍ត្រូវម៉ូតូសណ្តោងរម៉កជិះដោយយុវជនមួយក្រុមជិះក្នុងទិសដៅស្របគ្នាហ្រ្វាំងមិនទាន់ជ្រុលទៅបុកពីក្រោយបណ្ដាលឲ្យរងការខូចខាតមិនបង្ករអោយគ្រោះថ្នាក់ដល់មនុស្សមនុស្សណានោះទេ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ យប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ចំនុចស្តុបចេនឡាផ្លូវ២១៧កែងផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ ក្រោយពេលកើតហេតុតំណាងភាគីទាំងសងខាងសម្របសម្រួលគ្នាខាងម៉ូតូសណ្តោងរម៉កជួយចេញថ្លៃការជួសជុលទៅអោយខាងរថយន្ត៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនជាតិចិន និងវៀតណាម ប្រុសស្រីចំនួន០៤នាក់ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ហើយបើករត់គេចទៅបុកបង្គោលភ្លេីងថ្ម​

នៅថ្ងៃទី១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ វេលាម៉ោង២០:៣០នាទី​ មានករណីគ្រោះថ្នាក់ចរាចរណ៍កេីតរវាងរថយន្តម៉ាកLexus GS300 ពណ៌​ស​ ពាក់ផ្លាកលេខ 2AF-1927 អ្នកបេីកបរមានគ្នា០៤នាក់​ ស្រី០២នាក់​ បានប៉ះជាមួយ​ រថយន្តម៉ាកToyota Prius ពណ៌​ស​ នៅចំណុចវត្ត​បុទុមវត្តី​ កែងផ្លូវ២៤០​ រួចបេីករថយន្តបើកគេចមកដល់ចំណុច​ស្តុបផ្សារដេីមគរ​ បានប៉ះជាមួយរថយន្ត០១គ្រឿងទៀត ម៉ាក​Mercedes ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ កម្ពុជា KD7.BENZ​ ហេីយបេីកគេចរហូតដល់ចំណុចស្តុបណប្រីដ​ លេីផ្លូវ២០០៤​ សង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ ក៏បុកបង្គោលភ្លេីងថ្ម​ បណ្តាលឱ្យខូចខាតរថយន្តធ្ងន់ធ្ងរមិនអាចបន្តដំណេីរទៅមុខបាន​។ បច្ចុប្បន្ន​អ្នកបើកបរបង្ក និងវត្ថុតាង​រួមមានម្សៅសប្រភេទកេតាមីន​ ឬK(KETAMIN) ០២កញ្ចប់​ថង់ធំល្ម​ម​ និងកញ្ចប់ពណ៌ស​ អក្សរ​ Cut Weight 1800 ប្រគល់ឱ្យទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចាត់ការតាមនីតិវិធី៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឡានស៊េរីទំនើប១គ្រឿងបើកលឿនដូចហោះ បុកម៉ូតូចំពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ដួលបែកក្បាលរបួសធ្ងន់សន្លប់ស្ដូកស្ដឹង

(ឧត្តរមានជ័យ)ម៉ូតូមួយគ្រឿងត្រូវបានឡានសេរីទំនើប១គ្រឿងម៉ាកតូយ៉ូតាធុនដ្រាពណ៌សមួយគ្រឿងបើកបរបោះពួយយ៉ាងលឿនស្លេវទិសដៅពីលិចទៅកើត ហើយបានបុកម៉ូតូចំពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសវ័យចំណាស់ម្នាក់ដួលបោកក្បាល របួសយ៉ាងធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹង តែម្តងដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើងស្ថិតនៅ ផ្លូវបែកជាបួន ត្រង់ចំណុច ភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី១១ ខែកុម្ភ:ឆ្នាំ២០២៤នេះ។ ប្រភពចេញពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានឃើញ ឡានស៊េរីទំនើបមួយគ្រឿង បើកបរបោះពួយ ពីលិចទៅកើតលុះមកដល់ចំណុចខាងលើក៏បានបុកម៉ូតូមួយគ្រឿងលាន់ស្នូតតែប្រាវបើកបរដោយបុរសម្នាក់ បណ្តាលឲ្យម៉ូតូបុើងអូសជាច្រើនម៉ែត្រ ហើយភ្លាមៗនោះបងប្អូនអ្នកភូមិបាននាំគ្នាចេញមកមើលព្រោងព្រាតនឹងបានហៅឡានពេទ្យមកជួយអន្តរាគមន៏ដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ រថយន្តបង្កហេតុម៉ាក តូយ៉ូតាធុនដ្រាពណ៌សពាក់ស្លាកលេខភ្នំពេញ.2X.6706 ដោយឡែកម៉ូតូជនរងគ្រោះម៉ាកឌ្រីមសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ.ឧត្តរមានជ័យ.1E4956 ។ ក្រោយកើតហេតុរួចមកក៏ឃើញមានវត្តមានសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ស្រុកអន្លង់វែងបានទៅដល់ទីតាំងកើតហេតុនិងធ្វើការពិនិត្យវាស់វែង យកវត្ថុតាងទាំងពីរយកទៅរក្សាទុកដើម្បីអនុវត្តតាមនីតិវិធីដោយឡែកជនរងគ្រោះភ្លាមៗនោះ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងផងដែរ។ គួររំលឹកថា ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៏ស្ថិតនៅត្រង់ចំណុចខាងលើរវាងឡានសេរីទំនើបបុកជាមួយម៉ូតូនេះក្រុមការងារពត៌មានពុំអាចសុំការបញ្ជាក់ពីសមត្ថកិច្ចជំនាញចរាចរណ៏បានទេ ពីមូលហេតុខាងម៉ូតូខុសរឺក៏ឡានខុស ដោយបានសមត្ថកិច្ចឆ្លើយតបបញ្ជាក់យ៉ាងខ្លីថា ដោយគេកំពុងរវល់ធ្វើការងារគេសិនហើយនឹងចាំប្រាប់តាមក្រោយ។ឈឹម.កុសល

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឱ្យអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវ៦០ម៉ែត្រ ខណ្ឌដង្កោ ហើយរត់គេចមិនទទួលខុសត្រូវ សូមចូលខ្លួនមកសារភាព និងដោះស្រាយ ដើម្បីអនុវត្តតាមនីតិវិធី

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង២១:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្តនិងម៉ូតូ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ បណ្ដាលឱ្យរង របួ ..;ស ស្រាល ចំនួន០២នាក់ និងស្លា ..;ប់ ក្មេងស្រីចំនួន០១នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាឱ្យមន្ត្រីជំនាញចុះស្រាវជ្រាវជាបន្ទាន់នៅកន្លែងកើតហេតុនោះហើយដើម្បីប្រមូលភស្ថុតាងក្នុងការតាមស្វែងរករថយន្តបង្កយកមកអនុវត្តតាមនីតិវិធី៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

នារីជនជាតិចិន បើករថយន្តស៊េរីទំនើបបុករះរថយន្ត ២គ្រឿង និងម៉ូតូកង់៣(ឥណ្ឌា)មួយគ្រឿង

ខេត្តព្រះសីហនុ ៖ នា ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក់ BMW i8 បើកបរដោយស្រ្តីម្នាក់ជាជនជាតិចិន បានបើកបុកប៉ះរះរថយន្ត ២គ្រឿង និងម៉ូតូកង់៣(ឥណ្ឌា)មួយគ្រឿង ដែលចតចោលនៅកៀនផ្លូវ មុខផ្សារទំនើប អូរ៉េន ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ប្រភពព័ត៌មានបានបញ្ជាក់ថា នារីជនជាតិចិននេះ បានចុះមកធ្វើការសម្របសម្រួលគ្នា ជាមួយរថយន្តនិងម៉ូតូកង់៣ឥណ្ឌា តែមិនត្រូវគ្នា រហូតដល់សមត្ថកិច្ចមកធ្វើការសម្របសម្រួល ទៅតាមនីតិវិធីច្បាប់ ៕