ក្រុមចោរឆក់ ដែលទើបតែពេញវ័យ ០៣នាក់ ក្នុងចំណោមបក្ខពួក០៧នាក់ រួមមាន៖ ១.ឈ្មោះ ផាត មករា (ហៅអាពេជ្រ) អាយុ១៨ឆ្នាំ, ២.ឈ្មោះ ពេជ្រ សីហា អាយុ១៨ឆ្នាំ, ៣.ឈ្មោះ សំ វិសាល (ហៅសាន់) អាយុ១៨ឆ្នាំ ដែលតែងតែធ្វើសកម្មភាពឆក់យ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ខណៈពួកគេរៀបគម្រោងចេញឆក់ទូរស័ព្ទ និងកាបូប ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។ តាមចម្លើយសារភាពរបស់ ជនសង្ស័យទាំង០៣នាក់ បានឲ្យដឹងដូចៗគ្នាថា កន្លងមកពួកខ្លួនរួមជាមួយបក្ខពួក ០៤នាក់ផ្សេងទៀត មានឈ្មោះ អាចូវ, អាចាក់ជ្រូក, អាឆាយ និង អាស៊ុយទ្រី ធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទ និងកាបូបជាច្រើនដងមកហើយ ទាំងនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ រួមមានដូចជា៖ ឆក់នៅម្តុំផ្សារជម្ពូវ័ន្ត, ឆក់នៅចំណុចមុខក្លោងទ្វារបុរីសែនមនោរម្យ, ឆក់នៅចំណុចផ្សារបែកចាន […]